ខួបអនុស្សាវរីយ៍លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១,២៨-មិថុនា-២០១៧)
ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ុល សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ បានប្រារព្ធពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១,២៨-មិថុនា-២០១៧) និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៤ ឆ្នាំ២០១៧, ក្នុងពិធីនេះបានចូលរួមដោយក្រុមការងារចុះជួយខេត្ត ក្រុង ស្រុក សមាជិក សមាជិកា គណបក្សចំនួន ៤៩៣ នាក់ និងបានប្រារព្ធឡើងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៧