នៅថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ ទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្ត បឋមលើ ម្ហូបអាហារគ្រឿងសមុទ្រស្រស់ បង្គា មឹកដើម្បីរកសារធាតុគីមីហាមឃាត់នៅផ្សារពាណិជ្ជកម្ម និងទំនិញតាមផ្ទះនៅតាមបណ្តោយផ្លូវសេតេ ។ ជាលទ្ធផល យើងពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ ប្រើប្រាស់លើគ្រឿងសមុទ្រស្រស់ បង្គា មឹកនោះទេ តែបានរកឃើញការដាក់តាំងលក់ផលិតផល ម្ហូបអាហារ វេចខ្ចប់ស្រាប់ដែលខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១២,២៥ គីឡូក្រាម នៅតាមផ្ទះលក់ ទំនិញទូទៅតាមបណ្តោយផ្លូវសេតេ ។