សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ

sovanney lor | មករា ២៤, ២០១៧ ៧:៥៤ ល្ងាច


នៅថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ ទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្ត បឋមលើ ម្ហូបអាហារគ្រឿងសមុទ្រស្រស់ បង្គា មឹកដើម្បីរកសារធាតុគីមីហាមឃាត់នៅផ្សារពាណិជ្ជកម្ម និងទំនិញតាមផ្ទះនៅតាមបណ្តោយផ្លូវសេតេ  ។ ជាលទ្ធផល យើងពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ ប្រើប្រាស់លើគ្រឿងសមុទ្រស្រស់ បង្គា មឹកនោះទេ តែបានរកឃើញការដាក់តាំងលក់ផលិតផល ម្ហូបអាហារ វេចខ្ចប់ស្រាប់ដែលខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១២,២៥ គីឡូក្រាម នៅតាមផ្ទះលក់ ទំនិញទូទៅតាមបណ្តោយផ្លូវសេតេ ។

 

1 (1) 1 (2) 1 (3) 1 (4) 1 (5)






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.sihanouk@gmail.com, គេហទំព័រ : www.sihanouk.org.kh Fax: ០២៣៨៨៥៨២៧