សន្និបាតបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សឃុំកំពេញ និងការអនុវត្តកម្មវិធីនយោបាយ អភិវឌ្ឍន៍ពីឆ្នាំ២០១២ ដល់ ២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧ ដល់ ២០២២

sovanney lor | មករា ២២, ២០១៧ ១១:០១ ព្រឹក


(ខេត្តព្រះសីហនុ):  គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានបើកសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យ និងវាយតម្លៃលើ សេចក្ដីព្រាង របាយការណ៍ លទ្ធផលរបស់គណបក្សឃុំកំពេញ  ឆ្នាំ២០១២ ដល់ ២០១៧ ដែលបានអនុវត្តគោលនយោបាយ រយៈពេល៥ឆ្នាំ និងលើកទិសដៅអនុវត្ត គោលនយោបាយបន្ត ឆ្នាំ២០១៧ ដល់ ២០២២។

សន្និបាតបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព លោក ឱ សារឿន ជាប្រធានក្រុមការងារគណៈបក្សខេត្តចុះជួយឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងសហការីជាច្រើននាក់ ក្នុងនោះក៏មានប្រជាពលរដ្ឋចូលរួមចំនួន១២៦នាក់ផងដែរ។

ជាមួយគ្នានេះអង្គសន្និបាត ក៏បានត្រួតពិនិត្យវាយតម្លៃលើលទ្ធផល សេចក្ដីព្រាងរបាយការណ៍លទ្ធផលរបស់ គណបក្សឃុំកំពេញ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ អាណត្តិទី៣ (២០១២ ដល់ ២០១៧) ដែលបានអនុវត្ត គោលនយោបាយ រយៈពេល៥ឆ្នាំ និងលើកទិសដៅអនុវត្តគោលនយោបាយ៥ឆ្នាំបន្ត (២០១៧ ដល់ ២០២២) ។

ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងរបៀបរៀបរយនៃដំណើរការ សន្និបាតរបស់គណៈកម្មាធិការគណបក្សឃុំ និងសូមឲ្យ សមាជិក-សមាជិកាទាំងអស់ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមកម្មវិធី នៃសេចក្តីប្រកាសផ្សេងៗ របស់សន្និបាតដោយមានការតាមដានស្តាប់រាល់របាយការណ៍ មុនពេលអនុវត្តន៍លើបញ្ហាផ្សេងៗ ឲ្យបាន ត្រឹមត្រូវ ក្នុងការអនុម័តប្រកបដោយប្រសិទ្ធភាពខ្ពស់ មានគុណភាព និងតម្លាភាព។

 

2 (1) 2 (2) 2 (3) 2 (4) 2 (5) 2 (6) 2 (7) 2 (8) 2 (9) 7






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.sihanouk@gmail.com, គេហទំព័រ : www.sihanouk.org.kh Fax: ០២៣៨៨៥៨២៧