ប្រជាពលរដ្ឋ ១២៤គ្រួសារ ចាប់ឆ្នោតទទួលយកដីសម្បទាន សង្គមកិច្ចពីរដ្ឋបាលខេត្តព្រះសីហនុ

sovanney lor | មករា ២៤, ២០១៧ ៧:៣៨ ល្ងាច


ខេត្តព្រះសីហនុ ៖  កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំចាប់ឆ្នោត ផ្តល់ដីសម្បទានសង្គម

កិច្ចជូនប្រជាពលរដ្ឋតំបន់៣១ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ចំនួន ១២៤គ្រួសារ ដែលមានទីតាំង ៣កន្លែងផ្សេងគ្នា   ដោយមានការចូលរួមដោយ ឯកឧត្តម យន្ត  មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រ សាសន៍សំណេះសំណាលជាមួយ

បងប្អូនប្រជាពលរដ្ឋ តំបន់ ៣១ ដោយគូសបញ្ជាក់ថា ល្ងាចនេះយើងធ្វើការចាប់ឆ្នោតបែងចែកដីសម្បទាន សង្គមកិច្ចជូនដល់បងប្អូនប្រជាពលរដ្ឋដែលគ្មានដីរស់នៅពិតប្រាកដនៅភូមិ៣ សង្កាត់លេខ១ ក្រុង – ខេត្តព្រះសីហនុ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានដីរស់នៅដោយស្របច្បាប់ ហើយការចាប់ឆ្នោតទទួលយក ដីសម្បទានសង្គមកិច្ចនាពេលនេះ គឺលើកទី២ ហើយ គឺលើកទី១ មានប្រជាពលរដ្ឋ ១២៧គ្រួសារបានទទួលដី សម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្ត និងលើកទី២នេះ មានប្រជាពលរដ្ឋចំនួន ១២៤គ្រួសារចូលរួមចាប់ឆ្នោត ទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្ត ដោយចែកជាបី តំបន់ – តំបន់ទី១ មានចំនួន ៨១គ្រួសារ- តំបន់ទី២ មានចំនួន ៣៣គ្រួសារ និងតំបន់ទី៣ មានចំនួន ១០គ្រួសារ និងនៅមានធ្វើការបែងចែក ជូនប្រជាពលរដ្ឋដែលគ្នានដីរស់នៅបន្តបន្ទាប់ទៀត ។

ឯកឧត្តម អភិបាលខេត្ត  បានបន្តឲ្យដឹងទៀតថា សូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការជឿជាក់ លើរដ្ឋបាលខេត្ត ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាព្រោះការចាប់ឆ្នោតចែកដីសម្បទានសង្គមកិច្ចនាពេលនេះ គឺដោយសារមានការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ ១១៦ ដើម្បីកាត់ឃ្វៀល  ដីចែកជូនប្រជាពលរដ្ឋនាពេលនេះ ហើយរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការចុះស្រង់ស្ថិតិខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីបែងចែកដីសម្បទាន សង្គមកិច្ច ជូនប្រជាពលរដ្ឋដែលគ្មានដីរស់នៅពិតប្រាកដ និងកំពង់រស់នៅ ខុសច្បាប់ ដោយកន្លងមក ប្រជាពលរដ្ឋមួយ ចំនួនបានចូលទៅកាន់កាប់ដីរដ្ឋនៅតំបន់៣១ និងដីនៅតំបន់មួយចំនួនទៀតដែលរដ្ឋហាមឃាត់ ។

ប្រជាពលរដ្ឋបានអបអរសាទររដ្ឋបាលខេត្ត ក៍ដូចជាប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំ  បានបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋតំបន់៣១ “ ក្បាលឆាយ “  ដោយស្មើភាព ដោយបងប្អូនប្រជាពលរដ្ឋបានទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្ត រស់នៅស្របច្បាប់ ព្រមទាំងរៀបចំប្លង់កម្មសិទ្ធិស្របច្បាប់ជូន ប្រជាពលរដ្ឋដោយមានការទទួលស្គាល់ពី អាជ្ញាធរភូមិ សង្កាត់ ក្រុង -ខេត្តផងដែរ ។

ហើយអាជ្ញាធរខេត្តនឹងរៀបចំប្រព័ន្ធភ្លើង ទឹក សាលា រៀន មណ្ឌលសុខភាពនិងសេវ៉ាសាធារណៈផ្សេងទៀត ជូនប្រជាពលរដ្ឋនៅពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យបងប្អូនមានទឹក ភ្លើងប្រើប្រាស់ដូចប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុផ្សេងទៀតដែរ ។

ឯកឧត្តម យន្ត មីន  ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋដែលបានចូលរួមចាប់ឆ្នោតទទួលយកដី សម្បទានសង្គមកិច្ចនាពេលនេះ ហើយបងប្អូនប្រជាពលរដ្ឋរស់នៅរយៈពេល ៥ ឆ្នាំ អាជ្ញាធរខេត្ត នឹងរៀបចំ ចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ជូន ម្យ៉ាងទៀតប្រសិនជាបងប្អូនបានទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្ត រួចហើយ យកទៅលក់ ដូរ និងទៅចាប់ដីកន្លែងផ្សេងទៀតនោះ អាចប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខាន ឡើយ  ដោយសារកន្លងមកមានប្រជាពលរដ្ឋមួយ ចំនួនទទួលបានដីសម្បទានសង្គមកិច្ចពីអាជ្ញាធរខេត្តហើយ យកទៅលក់បន្តរួចទៅចាប់ដីរដ្ឋកន្លែងផ្សេងទៀត ។

ឯកឧត្តម យន្ត  មីន បានអំពាវនាវប្រជាពលរដ្ឋឈប់ចូល កាន់កាប់បំពានដីរដ្ឋដោយខុសច្បាប់ បន្តទៀត ប្រសិនបើប្រ ជាពលរដ្ឋណាគ្នានដីពិតប្រាកដ សូមទាក់ទងទៅអាជ្ញាធរភូមិ សង្កាត់ ដើម្បីឱ្យក្រុម ការងារពិនិត្យមើលថា ប្រជាពលរដ្ឋគ្មានដីពិតប្រាកដមែន  គណៈកម្មការខេត្តនឹងរៀបចំបែងចែកដីជូនពួកគាត់ ។

សូមបញ្ជាក់ថារដ្ឋបាលខេត្តបានរៀបចំចាប់ឆ្នោតបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋម្តងរួចមកហើយ នៅតំបន់ក្បាលឆាយ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង ខេត្តព្រះសីហនុ មានចំនួន ១២៧គ្រួសារកាលពីខែធ្នូ ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ  ៕

 

1 (1) 1 (2) 1 (3) 1 (4)






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.sihanouk@gmail.com, គេហទំព័រ : www.sihanouk.org.kh Fax: ០២៣៨៨៥៨២៧